10. តែលោកឆ្លើយថា ឯងនិយាយដូចជាស្រីឆោតល្ងង់ទេ ម៉េច យើងទទួលសេចក្តីល្អមកពីព្រះ តើមិនត្រូវទទួលសេចក្តីអាក្រក់ដែរទេឬ ក្នុងគ្រប់ទាំងសេចក្តីទាំងនោះ យ៉ូបមិនបានធ្វើឲ្យខ្លួនសៅហ្មង ដោយបបូរមាត់ទេ។
11. រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្តីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ និងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
12. កាលគេងើបភ្នែកមើលពីចំងាយទៅឃើញ តែមិនបានស្គាល់លោក នោះក៏ឡើងសំឡេងយំ ហើយហែកអាវខ្លួនគ្រប់គ្នា ព្រមទាំងបាចធូលីដីទៅលើអាកាស ពីលើក្បាលរបស់ខ្លួនដែរ