13. ទ្រង់បានញែកពួកបងប្អូនខ្ញុំចេញឆ្ងាយពីខ្ញុំ ហើយពួកអ្នកដែលខ្ញុំស្គាល់ ក៏ត្រឡប់ទៅជាអ្នកដទៃទាំងអស់
14. ញាតិសន្តានខ្ញុំបានទុកខ្ញុំចោល ហើយមិត្រសំឡាញ់ដែលជិតស្និទ្ធ ក៏ភ្លេចខ្ញុំអស់ហើយ
15. ទាំងពួកអ្នកនៅផ្ទះខ្ញុំ និងបាវស្រី ក៏ទុកខ្ញុំដូចជាអ្នកដទៃ ខ្ញុំដូចជាអ្នកកន្ទៀតដល់ភ្នែកគេ
16. ខ្ញុំហៅអ្នកបំរើខ្ញុំ តែវាមិនឆ្លើយសោះ ទោះបើខ្ញុំសូមអង្វរវាផង
17. ខ្យល់មាត់របស់ខ្ញុំជាទីស្អប់ខ្ពើមដល់ប្រពន្ធខ្ញុំ ហើយសេចក្តីអង្វររបស់ខ្ញុំជាទីខ្ពើមដល់បងប្អូនពោះ១នឹងខ្ញុំដែរ
18. ទោះទាំងកូនក្មេងក៏មើលងាយដល់ខ្ញុំ បើកាលណាខ្ញុំក្រោកឡើង នោះវានិយាយបង្កាច់ខ្ញុំ
19. ពួកមិត្រសំឡាញ់ជិតស្និទ្ធក៏ខ្ពើមឆ្អើមខ្ញុំ ហើយទាំងពួកអ្នកដែលខ្ញុំបានស្រឡាញ់ថ្នម ក៏ប្រែជាទាស់នឹងខ្ញុំវិញ
20. ឆ្អឹងខ្ញុំនៅជាប់នឹងស្បែក ហើយនឹងសាច់ខ្ញុំ ខ្ញុំរួចបានតែជីវិតប៉ុណ្ណោះ
21. ឱអ្នករាល់គ្នា ជាសំឡាញ់ខ្ញុំអើយ សូមអាណិតខ្ញុំ សូមអាណិតខ្ញុំផង ដ្បិតព្រះហស្តនៃព្រះបានពាល់ខ្ញុំហើយ
22. ហេតុអ្វីបានជាអ្នករាល់គ្នាដេញតាមខ្ញុំដូចជាព្រះដែរ ហើយមិនទាន់ឆ្អែតនឹងសាច់ខ្ញុំទៀត
23. ឱបើសិនជាពាក្យខ្ញុំបានសរសេរចុះ ឱបើបានកត់ទុកក្នុងសៀវភៅទៅអេះ
24. គឺបានឆ្លាក់នៅនឹងថ្មដោយដែកឆ្លាក់ ហើយនឹងសំណទុកជារៀងរាបតទៅ