6. ពន្លឺនៅក្នុងទីលំនៅគេ នឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ
7. អស់ទាំងជំហាននៃកំឡាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង
8. ដ្បិតជើងខ្លួនគេនាំឲ្យគេជាប់មង គេដើរលើរង្វង់អន្ទាក់ជានិច្ច
9. អន្ទាក់នឹងរូតជាប់កែងជើងគេ ហើយអន្ទាក់សាងនឹងវាត់ឡើងជាប់គេ
10. មានខ្សែរូតបង្កប់ក្នុងដីសំរាប់ចាប់គេ ហើយមានអង្គប់រង់ចាំគេនៅផ្លូវ
11. សេចក្តីស្ញែងខ្លាចនឹងបំភ័យគេនៅគ្រប់ទិស ហើយនឹងដេញតាមប្រកិតនៅកែងជើងគេ
12. កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្តីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ
13. អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្តីស្លាប់ នឹងស៊ីអវយវៈគេអស់រលីង
14. គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេចនៃសេចក្តីស្ញែងខ្លាច
15. មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
16. នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
17. ទាំងសេចក្តីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ