12. កំឡាំងគេហេវទៅដោយអត់ឃ្លាន ហើយសេចក្តីអន្តរាយនឹងប្រុងប្រៀបជាស្រេចនៅខាងគេ
13. អវយវៈរូបកាយគេនឹងត្រូវលេបបាត់ទៅ គឺកូនច្បងនៃសេចក្តីស្លាប់ នឹងស៊ីអវយវៈគេអស់រលីង
14. គេនឹងត្រូវរលើងចេញពីទីលំនៅ ដែលបានយកជាទីពឹង ហើយនឹងត្រូវនាំទៅចំពោះស្តេចនៃសេចក្តីស្ញែងខ្លាច
15. មនុស្សក្រៅវង្សត្រកូលរបស់គេ នឹងមកនៅក្នុងទីលំនៅគេវិញ ហើយនឹងមានស្ពាន់ធ័ររោយចុះមកលើទីអាស្រ័យរបស់គេ
16. នៅខាងក្រោម ឫសគេនឹងត្រូវក្រៀមស្ងួតទៅ ហើយខាងលើ មែកគេនឹងត្រូវកាច់ចេញ
17. ទាំងសេចក្តីនឹកចាំពីគេនឹងសូន្យបាត់ពីផែនដីទៅ ហើយនឹងលែងឮនិយាយពីឈ្មោះគេតាមផ្លូវតទៅ
18. គេនឹងត្រូវដេញចេញពីពន្លឺទៅក្នុងទីងងឹត ហើយត្រូវប្រដេញចេញពីលោកីយ៍ផង
19. គេនឹងគ្មានកូនឬចៅក្នុងវង្សត្រកូលរបស់គេ ឬអ្នកណាសល់នៅ ក្នុងកន្លែងដែលគេអាស្រ័យនោះឡើយ
20. ពួកជំនាន់ក្រោយនឹងមានសេចក្តីអស្ចារ្យពីប្រវត្តិរបស់គេ ដូចជាជំនាន់មុនបានភ័យខ្លាចដែរ
21. ប្រាកដជាយ៉ាងនោះហើយ ដែលជាទីលំនៅរបស់មនុស្សអាក្រក់ នេះហើយជាកន្លែងនៃអ្នកដែលមិនស្គាល់ព្រះ។