1. នោះប៊ីលដាឌ សាសន៍ស៊ូអា ក៏ឆ្លើយឡើងថា
2. តើអ្នករាល់គ្នានឹងនៅតែនិយាយដល់កាលណាទៀត ចូរពិចារណាចុះ រួចមកសឹមយើងនិយាយ
3. ហេតុអ្វីបានជាយើងត្រូវរាប់ទុកដូចជាសត្វតិរច្ឆាន ហើយបានត្រឡប់ជាស្មោកគ្រោកនៅភ្នែកអ្នកដូច្នេះ
4. ឱអ្នកដែលហែកហួរខ្លួនដោយសេចក្តីកំហឹង តើផែនដីត្រូវចោលស្ងាត់ដោយព្រោះអ្នក ឬថ្មត្រូវរើចេញពីកន្លែងទៅឬអី។
5. ឯពន្លឺនៃមនុស្សអាក្រក់នឹងរលត់ទៅ ហើយរងើកភ្លើងរបស់គេនឹងលែងភ្លឺ
6. ពន្លឺនៅក្នុងទីលំនៅគេ នឹងត្រូវងងឹតវិញ ហើយចង្កៀងនៅពីលើគេនឹងរលត់ទៅ
7. អស់ទាំងជំហាននៃកំឡាំងគេនឹងកាន់តែអន់ថយ ហើយគំនិតរបស់ខ្លួននឹងផ្តួលគេផង