4. ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ
5. គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។
6. ប៉ុន្តែ ទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្តីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ
7. ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្តីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ
8. មនុស្សទៀងត្រង់នឹងមានសេចក្តីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស
9. ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង
10. ត្រង់ឯអ្នករាល់គ្នា អញ្ជើញមកវិញ អើ សូមមកចុះ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ
11. អស់ទាំងថ្ងៃនៃអាយុខ្ញុំបានកន្លងហួសទៅ ឯសេចក្តីតាំងចិត្តរបស់ខ្ញុំ គឺអស់ទាំងបំណងរបស់ខ្ញុំបានកាត់ផ្តាច់ហើយ
12. ក៏ធ្វើឲ្យយប់ដូចជាថ្ងៃវិញ ឯពន្លឺក៏ប្រហែលគ្នានឹងងងឹតដែរ
13. បើកាលណាខ្ញុំសង្ឃឹមនឹងឲ្យបានស្ថានឃុំព្រលឹងមនុស្សស្លាប់ទុកជាទីលំនៅខ្ញុំ បើខ្ញុំក្រាលកន្ទេលដេករបស់ខ្ញុំនៅស្ថានងងឹត
14. បើខ្ញុំពោលដល់ផ្នូរថា ឯងជាឪពុកអញ ហើយដល់ដង្កូវថា ឯងជាម្តាយ ឬជាបងប្អូនស្រីអញ
15. យ៉ាងនោះតើមានសេចក្តីសង្ឃឹមឯណា ចំណែកឯសេចក្តីសង្ឃឹមរបស់ខ្ញុំ តើអ្នកណានឹងឃើញបាន
16. នោះនឹងចុះទៅឯទ្វារនៃស្ថានឃុំព្រលឹងមនុស្សស្លាប់ ក្នុងកាលដែលយើងបានសំរាកជាមួយគ្នាក្នុងធូលីដី។