1. ជីវិតខ្ញុំស្បើយអស់ហើយ ថ្ងៃអាយុខ្ញុំក៏ផុតទៅ ផ្នូរក៏រង់ចាំខ្ញុំ
2. នៅជាមួយនឹងខ្ញុំមានសុទ្ធតែជាមនុស្សឡកឡឺយ ហើយភ្នែកខ្ញុំត្រូវមើលសេចក្តីចាក់រុករបស់គេជានិច្ច។
3. សូមទ្រង់ប្រោសមេត្តា ធានាឲ្យទូលបង្គំចំពោះព្រះអង្គទ្រង់ផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃយល់ព្រមនឹងទូលបង្គំបាន
4. ដ្បិតទ្រង់បានបង្ខាំងចិត្តគេចេញពីយោបល់ ហេតុនោះទ្រង់នឹងមិនដំកើងគេឡើងឡើយ
5. គេលួងលោមមិត្រសំឡាញ់ខ្លួនឲ្យតែបានរបឹប ហើយកូនចៅគេកាន់តែងងឹតភ្នែកទៅ។
6. ប៉ុន្តែ ទ្រង់បានធ្វើឲ្យខ្ញុំទៅជាសេចក្តីប្រៀបធៀបដល់មនុស្សទួទៅ ហើយគេស្តោះដាក់ចំមុខខ្ញុំ
7. ភ្នែកខ្ញុំក៏ស្រវាំង ដោយសេចក្តីទុក្ខព្រួយ ហើយអវយវៈរូបកាយខ្ញុំទាំងអស់ទុកដូចជាស្រមោលទទេ
8. មនុស្សទៀងត្រង់នឹងមានសេចក្តីអស្ចារ្យពីដំណើរនេះ ហើយមនុស្សផូរផង់ គេនឹងលើកគ្នាទាស់នឹងមនុស្សទមិលល្មើស
9. ចំណែកអ្នកសុចរិត គេនឹងព្យាយាមក្នុងផ្លូវគេ ហើយអ្នកណាដែលមានដៃស្អាត អ្នកនោះនឹងមានកំឡាំងកាន់តែខ្លាំងឡើង
10. ត្រង់ឯអ្នករាល់គ្នា អញ្ជើញមកវិញ អើ សូមមកចុះ តែក្នុងពួកអ្នករាល់គ្នា ខ្ញុំមិនឃើញអ្នកណាមួយដែលមានប្រាជ្ញាឡើយ