5. ប៉ុន្តែខ្ញុំនឹងបញ្ចេញពាក្យចំរើនកំឡាំងដល់អ្នករាល់គ្នាវិញ ហើយបបូរមាត់ខ្ញុំនឹងរកបន្ធូរទុក្ខរបស់អ្នករាល់គ្នាដែរ។
6. តែឥឡូវនេះ ទោះបើខ្ញុំនិយាយទៅ គង់តែសេចក្តីទុក្ខព្រួយរបស់ខ្ញុំមិនអន់ថយដែរ ហើយបើស្ងៀមនៅ នោះតើខ្ញុំបានធូរយ៉ាងណា
7. ព្រះទ្រង់បានធ្វើឲ្យខ្ញុំល្វើយទៅ ឱព្រះអង្គអើយ ទ្រង់បានបំភាំងពួកមិត្ររបស់ទូលបង្គំទាំងអស់ហើយ
8. ក៏បានធ្វើឲ្យទូលបង្គំជ្រួញសាច់ នោះជាទីបន្ទាល់១ ហើយអាការៈស្គាំងស្គមរបស់ទូលបង្គំ ក៏ឡើងធ្វើបន្ទាល់នៅមុខទូលបង្គំទៀត
9. ព្រះទ្រង់បានហែកហួរខ្ញុំ ដោយសេចក្តីកំហឹងរបស់ទ្រង់ ព្រមទាំងស្អប់ខ្ញុំផង ទ្រង់សង្កៀតធ្មេញដាក់ខ្ញុំ ខ្មាំងសត្រូវរបស់ខ្ញុំបានសំលៀងភ្នែកទាស់នឹងខ្ញុំ
10. ពួកគេបានហាមាត់គំរាមខ្ញុំ គេបានទះកំផ្លៀងបង្អៀនខ្ញុំ ហើយប្រមូលគ្នាទាស់នឹងខ្ញុំ
11. ព្រះទ្រង់បានប្រគល់ខ្ញុំទៅឯអាទមិលល្មើស ហើយបានបោះបង់ចោលខ្ញុំទៅក្នុងកណ្តាប់ដៃនៃមេកំណាច
12. ពីដើមខ្ញុំមានសេចក្តីសុខ តែទ្រង់បានបំបាក់បំបែកខ្ញុំ អើ ទ្រង់បានចាប់កញ្ចឹងកខ្ញុំ ទាំងបោកខ្ញុំកំទេចផង ក៏បានបញ្ឈរខ្ញុំឡើងទុកជាទីវង់របស់ទ្រង់