20. គឺថា មនុស្សអាក្រក់រមែងរងទុក្ខ ដោយឈឺចាប់គ្រប់១ជីវិតរបស់គេ ឯអស់ចំនួនឆ្នាំគេបានលាក់ទុកសំរាប់មនុស្សគំហកកំហែង
21. មានសូរគួរស្ញែងខ្លាចឮដល់ត្រចៀកគេ ក្នុងពេលដែលកំពុងតែចំរើន នោះមេបំផ្លាញនឹងមកលើគេ
22. គេគ្មានសង្ឃឹមនឹងត្រឡប់ពីទីងងឹតមកវិញទេ ហើយក៏ស្មានថា មានដាវនៅរង់ចាំគេដែរ
23. គេដើរចេញទៅឯទីនេះផងនោះផង រកអាហារបរិភោគទាំងសួរថា តើនៅឯណា គេស្មានប្រាកដថា វេលាលំបាកជិតមកដល់គេហើយ
24. មានទុក្ខលំបាក និងសេចក្តីចង្អៀតចិត្តមកបំភ័យគេ ក៏បង្គ្របឈ្នះគេដូចជាស្តេចណាដែលរៀបជាស្រេចនឹងទៅច្បាំង
25. ពីព្រោះគេបានលូកដៃទៅទាស់នឹងព្រះ ហើយក៏ប្រព្រឹត្តដោយឆ្មើងឆ្មៃ នៅចំពោះព្រះដ៏មានគ្រប់ព្រះចេស្តា
26. គេរត់ទៅលើទ្រង់ដោយកត្រង់ ហើយបាំងខ្លួននឹងពកខែលយ៉ាងក្រាស់
27. ព្រោះគេមានសាច់មុខធាត់ពេញ ហើយបានឡើងសាច់ខ្នន់ៗនៅចង្កេះផង
28. គេអាស្រ័យនៅក្នុងទីក្រុងស្ងាត់ឈឹង ក្នុងផ្ទះឥតមានមនុស្សនៅ ដែលហៀបនឹងរលំហើយ
29. គេនឹងមិនដែលបានជាអ្នកមាន ហើយទ្រព្យសម្បត្តិគេក៏មិនគង់នៅដែរ ឯធនធានរបស់គេ ក៏មិនបានដុះដាល នៅផែនដីឡើយ
30. គេនឹងចេញពីសេចក្តីងងឹតមិនរួច អណ្តាតភ្លើងនឹងធ្វើឲ្យមែកគេស្វិតក្រៀមទៅ ហើយគេនឹងត្រូវផាត់បាត់ទៅ ដោយខ្យល់ពីព្រះឱស្ឋនៃទ្រង់