6. នោះសូមទ្រង់បែរព្រះភក្ត្រចេញពីគេទៅ ដើម្បីឲ្យគេបានឈប់សំរាកចុះ គឺបែរចេញដរាបដល់គេបានសំរេចពេលកំណត់ ដូចជាជើងឈ្នួល
7. ដ្បិតបើដើមឈើត្រូវកាប់រំលំទៅ នោះមានសង្ឃឹមថា នឹងពន្លកឡើងទៀត ហើយថា នឹងមិនខានមានមែកខ្ចីទៀតឡើយ
8. ហើយទោះបើឫសក្រៀមទៅ ហើយគល់ងាប់នៅក្នុងដី
9. គង់តែនឹងប៉ិចឡើង ដោយធុំក្លិនទឹក ព្រមទាំងបែកមែកដូចជាដើមថ្មីវិញ
10. ឯមនុស្សវិញ គេស្លាប់ ហើយក៏ពុករលួយទៅ អើ មនុស្សប្រគល់វិញ្ញាណទៅ នោះតើគេនៅឯណា
11. ឯទឹកភ្លៀងខានមកពីសមុទ្រ រួចស្ទឹងរីងស្ងួតទៅយ៉ាងណា
12. នោះមនុស្សក៏ដេកទៅឥតក្រោកឡើងទៀតយ៉ាងនោះដែរ គេនឹងមិនភ្ញាក់ឡើងវិញ ឬអ្នកណាដាស់ឲ្យគេភ្ញាក់ពីដេកឡើងឡើយ ដរាបដល់ផ្ទៃមេឃសូន្យបាត់ទៅ។
13. ឱបើទ្រង់នឹងលាក់ទូលបង្គំ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ទៅអេះ ហើយទុកទូលបង្គំនៅទីស្ងាត់កំបាំងដរាបដល់សេចក្តីក្រោធរបស់ទ្រង់ កន្លងបាត់ទៅ ហើយដំរូវឲ្យមានពេលកំណត់ដល់ទូលបង្គំ រួចនឹកចាំពីទូលបង្គំផង
14. បើមនុស្សស្លាប់ទៅ តើនឹងមានជីវិតរស់ឡើងទៀតឬ បើមាន នោះទូលបង្គំនឹងរង់ចាំអស់រវាងសង្គ្រាមវេទនារបស់ទូលបង្គំ ដរាបដល់កំណត់ដែលទូលបង្គំបានរឥលចេញទៅ
15. នោះទ្រង់នឹងហៅ ហើយទូលបង្គំនឹងទូលតប ហើយទ្រង់នឹងមានបំណងព្រះហឫទ័យដល់ស្នាដៃដែលទ្រង់បានធ្វើ
16. តែសព្វថ្ងៃនេះ ទ្រង់រាប់អស់ទាំងជំហានទូលបង្គំវិញ តើទ្រង់មិនត្រួតមើលអស់ទាំងអំពើបាបរបស់ទូលបង្គំផងទេឬអី
17. សេចក្តីរំលងរបស់ទូលបង្គំបានខ្ចប់បិទត្រាទុក ហើយទ្រង់បិទភ្ជាប់អំពើអាក្រក់របស់ទូលបង្គំផង។
18. ឯភ្នំដែលរលុះបាក់ចុះ នោះត្រូវខ្ទេចខ្ទី ហើយថ្មត្រូវខ្ចាត់ចេញពីកន្លែងទៅ
19. ឯទឹកក៏ហូរបន្សឹកថ្ម ហើយជំនន់ក៏ហូរចំរោះដី គឺយ៉ាងនោះដែលទ្រង់បំផ្លាញសេចក្តីសង្ឃឹមរបស់មនុស្សទៅ
20. ទ្រង់កំរាបគេជាដរាប រួចគេបាត់ទៅ ទ្រង់បំផ្លាស់បំប្រែភាពរបស់គេ ហើយកំចាត់គេទៅ