យ៉ូប 14:14-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. បើ​មនុស្ស​ស្លាប់​ទៅ តើ​នឹង​មាន​ជីវិត​រស់​ឡើង​ទៀត​ឬ បើ​មាន នោះ​ទូល‌បង្គំ​នឹង​រង់‌ចាំ​អស់​រវាង​សង្គ្រាម​វេទនា​របស់​ទូល‌បង្គំ ដរាប​ដល់​កំណត់​ដែល​ទូល‌បង្គំ​បាន​រឥល​ចេញ​ទៅ

15. នោះ​ទ្រង់​នឹង​ហៅ ហើយ​ទូល‌បង្គំ​នឹង​ទូល​តប ហើយ​ទ្រង់​នឹង​មាន​បំណង​ព្រះ‌ហឫ‌ទ័យ​ដល់​ស្នាដៃ​ដែល​ទ្រង់​បាន​ធ្វើ

16. តែ​សព្វ​ថ្ងៃ​នេះ ទ្រង់​រាប់​អស់​ទាំង​ជំហាន​ទូល‌បង្គំ​វិញ តើ​ទ្រង់​មិន​ត្រួត​មើល​អស់​ទាំង​អំពើ​បាប​របស់​ទូល‌បង្គំ​ផង​ទេ​ឬ​អី

17. សេចក្តី​រំលង​របស់​ទូល‌បង្គំ​បាន​ខ្ចប់​បិទ​ត្រា​ទុក ហើយ​ទ្រង់​បិទ​ភ្ជាប់​អំពើ​អាក្រក់​របស់​ទូល‌បង្គំ​ផង។

18. ឯ​ភ្នំ​ដែល​រលុះ​បាក់​ចុះ នោះ​ត្រូវ​ខ្ទេច‌ខ្ទី ហើយ​ថ្ម​ត្រូវ​ខ្ចាត់​ចេញ​ពី​កន្លែង​ទៅ

19. ឯ​ទឹក​ក៏​ហូរ​បន្សឹក​ថ្ម ហើយ​ជំនន់​ក៏​ហូរ​ចំរោះ​ដី គឺ​យ៉ាង​នោះ​ដែល​ទ្រង់​បំផ្លាញ​សេចក្តី​សង្ឃឹម​របស់​មនុស្ស​ទៅ

20. ទ្រង់​កំរាប​គេ​ជា​ដរាប រួច​គេ​បាត់​ទៅ ទ្រង់​បំផ្លាស់​បំប្រែ​ភាព​របស់​គេ ហើយ​កំចាត់​គេ​ទៅ

21. កូន​ចៅ​របស់​គេ​មាន​កិត្តិយស​ឡើង តែ​គេ​មិន​ដឹង​ទេ វា​ត្រូវ​បន្ទាប​ចុះ តែ​គេ​មិន​សំគាល់​ដឹង​អ្វី​សោះ

22. គេ​ដឹង​ឈឺ​តែ​ចំពោះ​ខ្លួន​គេ ហើយ​មាន​សេចក្តី​ទុក្ខ​ព្រួយ​តែ​ចំពោះ​ចិត្ត​ខ្លួន​ប៉ុណ្ណោះ។

យ៉ូប 14