24. ហេតុអ្វីបានជាទ្រង់លាក់ព្រះភក្ត្រ ហើយទុកទូលបង្គំដូចជាខ្មាំងសត្រូវដូច្នេះ
25. ទ្រង់នឹងវាយស្លឹកឈើដែលខ្យល់ផាត់ទៅមកធ្វើអី ហើយដេញតាមចំបើងក្រៀមឬអី
26. ហេតុអ្វីបានជាទ្រង់បានកត់ទុកអស់ទាំងសេចក្តីជូរល្វីងទាស់នឹងទូលបង្គំ ហើយឲ្យទូលបង្គំទទួលទោសនៃបាបដែលបានធ្វើពីកាលនៅក្មេងមកដូច្នេះ
27. ទ្រង់ដាក់ជើងទូលបង្គំជាប់នៅខ្នោះ ក៏ចំណាំមើលអស់ទាំងផ្លូវច្រកនៃទូលបង្គំ ហើយទ្រង់គូសព្រំដែន មិនឲ្យដានជើងទូលបង្គំរំលងឡើយ
28. ទោះបើទូលបង្គំប្រៀបដូចជាឈើដែលខ្មូតស៊ីសុស ហើយដូចជាអាវ ដែលកន្លាតបានកាត់អស់ហើយផង។