1. មើល គ្រប់ទាំងអស់នេះភ្នែកខ្ញុំបានឃើញហើយ ត្រចៀកខ្ញុំក៏បានឮ ហើយយល់ផង
2. អ្វីៗដែលអ្នករាល់គ្នាដឹង នោះខ្ញុំក៏ដឹងដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ
3. តែខ្ញុំចង់ទូលដល់ព្រះដ៏មានគ្រប់ព្រះចេស្តាវិញ ខ្ញុំប៉ងនឹងតតបនឹងព្រះតែម្តង
4. ឯអ្នករាល់គ្នាសុទ្ធតែជាអ្នកបង្កើតសេចក្តីកំភូតទទេ អ្នករាល់គ្នាជាគ្រូពេទ្យឥតប្រយោជន៍ទាំងអស់
5. ឱបើអ្នករាល់គ្នានឹងនៅស្ងៀមវិញទៅអេះ នោះនឹងសំដែងថា អ្នករាល់គ្នាមានប្រាជ្ញាមែន
6. ដូច្នេះ ចូរស្តាប់សេចក្តីតតបរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់សេចក្តីអង្វររបស់បបូរមាត់ខ្ញុំសិន
7. តើអ្នករាល់គ្នានឹងនិយាយសេចក្តីទុច្ចរិត ដោយយល់ដល់ព្រះ ព្រមទាំងសេចក្តីកំភូតផងឬអី
8. តើចង់យោគយល់ខាងព្រះ ហើយតាំងខ្លួនជាអ្នកកាន់ក្តីជំនួសទ្រង់ឬ
9. អ្នករាល់គ្នាសុខចិត្តឲ្យទ្រង់ស្ទង់ចិត្តនៃអ្នកឬទេ ឬអ្នករាល់គ្នាគិតបញ្ឆោតទ្រង់ដូចជាបញ្ឆោតមនុស្សដែរ
10. បើអ្នករាល់គ្នាលំអៀងទៅខាងណាដោយសំងាត់ នោះប្រាកដជាទ្រង់នឹងបន្ទោសដល់អ្នករាល់គ្នាហើយ
11. តើតេជានុភាពរបស់ទ្រង់មិននាំឲ្យអ្នករាល់គ្នាកោតខ្លាច ហើយសេចក្តីស្ញែងខ្លាចរបស់ទ្រង់មិនគ្របលើអ្នករាល់គ្នាទេឬ