1. នោះយ៉ូបក៏ឆ្លើយឡើងថា
2. គ្មានផ្លូវសង្ស័យឡើយ មានតែអ្នករាល់គ្នាទេដែលជាមនុស្ស ហើយប្រាជ្ញានឹងរលត់ទៅជាមួយនឹងអ្នករាល់គ្នាជាពិត
3. ប៉ុន្តែ ខ្ញុំក៏មានយោបល់ដូចជាអ្នករាល់គ្នាដែរ ខ្ញុំមិនថោកថយជាងអ្នករាល់គ្នាទេ តើមានអ្នកណាដែលមិនស្គាល់សេចក្តីយ៉ាងនោះ
4. ខ្ញុំជាទីសើចឡកដល់មិត្រសំឡាញ់ខ្ញុំ ជាអ្នកដែលបានអំពាវនាវដល់ព្រះ ហើយទ្រង់ក៏ឆ្លើយមកផង គឺជាមនុស្សសុចរិតត្រឹមត្រូវ ដែលត្រូវគេសើចឡកឲ្យ