12. មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ។
13. បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់
14. ព្រមទាំងបោះបង់សេចក្តីអាក្រក់ដែលនៅដៃអ្នកចេញ ហើយមិនឲ្យមានសេចក្តីទុច្ចរិតណានៅក្នុងទីលំនៅរបស់អ្នកឡើយ
15. នោះប្រាកដជាអ្នកនឹងងើបមុខឡើងឥតមានប្រឡាក់អ្វីសោះ អើ អ្នកនឹងបានមាំមួនឥតភ័យខ្លាចអ្វីផង
16. ដ្បិតអ្នកនឹងភ្លេចសេចក្តីវេទនារបស់អ្នកទៅ រួចអ្នកនឹងនឹកចាំពីសេចក្តីនោះ ដូចជាចាំពីទឹកដែលហូរបាត់ហើយ
17. នោះជីវិតនៃអ្នកនឹងបានត្រចះថ្លាជាងពេលថ្ងៃត្រង់ បើសិនជាមានសេចក្តីងងឹតខ្លះ នោះនឹងបានដូចជាពេលព្រឹកព្រាងឡើងវិញ
18. អ្នកនឹងបានសាន្តត្រាណ ដោយព្រោះមានទីសង្ឃឹម អើ អ្នកនឹងស្វែងរកជុំវិញ រួចនឹងដេកសំរាកទៅដោយសុខសាន្ត
19. អ្នកនឹងដេកទៅឥតមានអ្នកណាបំភ័យអ្នកឡើយ ហើយមនុស្សជាច្រើននឹងមកអង្វរដល់អ្នក
20. ឯភ្នែកនៃពួកមនុស្សអាក្រក់វិញ នោះនឹងត្រូវងងឹតទៅ គេនឹងរកទីពឹងគ្មាន ហើយសេចក្តីសង្ឃឹមរបស់គេនឹងបានជាសេចក្តីស្លាប់នោះឯង។