1. នោះសូផារ សាសន៍ន៉ាអាម៉ា ក៏ឆ្លើយឡើងថា
2. ដែលមានពាក្យសំដីជាច្រើនដល់ម៉្លេះ តើមិនគួរឆ្លើយតទេឬអី តើគួររាប់មនុស្សហៃនិយាយទុកជាសុចរិតឬ
3. តើពាក្យអំនួតរបស់អ្នកនឹងធ្វើឲ្យមនុស្សនៅស្ងៀមបានឬ កាលណាអ្នកឡកឡឺយយ៉ាងនេះ តើមិនត្រូវឲ្យមានគេធ្វើឲ្យអ្នកខ្មាសដែរទេឬ
4. ដ្បិតអ្នកថា គោលលទ្ធិរបស់អ្នកជាស្អាតសុទ្ធ ឥតខុសឆ្គងនៅចំពោះព្រះនេត្រនៃព្រះ
5. ឱបើព្រះនឹងមានព្រះបន្ទូលមក ហើយបើកព្រះរឹមទាស់នឹងអ្នក
6. ដើម្បីនឹងបង្ហាញឲ្យអ្នកស្គាល់សេចក្តីអាថ៌កំបាំងនៃប្រាជ្ញាទៅអេះ នោះអ្នកនឹងឃើញថា ខ្លឹមនៃសេចក្តីនឹងយល់បានច្រើនយ៉ាង ដូច្នេះ ចូរដឹងថា ព្រះទ្រង់យកទោសស្រាលជាងសេចក្តីដែលសំណំនឹងអំពើទុច្ចរិតរបស់អ្នកវិញ។
7. បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន ឬយល់ដល់សេចក្តីគ្រប់លក្ខណ៍របស់ព្រះដ៏មានគ្រប់ព្រះចេស្តាបានដែរឬ
8. នោះខ្ពស់ជាងស្ថានសួគ៌ទៅទៀត តើអ្នកអាចនឹងធ្វើយ៉ាងណាបាន ក៏ជ្រៅជាងស្ថានឃុំព្រលឹងមនុស្សស្លាប់ផង ធ្វើដូចម្តេចឲ្យអ្នកយល់បាន
9. បើនឹងវាស់ នោះក៏វែងជាងផែនដី ហើយធំជាងសមុទ្រទៅទៀត
10. បើទ្រង់យាងកាត់ទៅ ហើយកោះឃុំអ្នកណា ព្រមទាំងហៅប្រជុំជំនុំជំរះ នោះតើអ្នកណាអាចនឹងឃាត់ទ្រង់បាន
11. ដ្បិតទ្រង់ស្គាល់មនុស្សកំភូត ទ្រង់ក៏ឃើញសេចក្តីទុច្ចរិត ឥតចាំពិចារណាផង
12. មនុស្សមោឃគេឥតមានយោបល់សោះ អើ មនុស្សសុទ្ធតែកើតមកដូចជាកូនលាព្រៃ។
13. បើអ្នកតាំងចិត្តត្រឹមត្រូវឡើង ហើយប្រវាដៃទៅឯទ្រង់