1. ចិត្តខ្ញុំជិនណាយនឹងជីវិតរបស់ខ្ញុំ ខ្ញុំនឹងឲ្យសេចក្តីដំអូញរបស់ខ្ញុំចេញហូរហែ ខ្ញុំនឹងនិយាយ ដោយសេចក្តីជូរល្វីងក្នុងចិត្ត
2. ខ្ញុំនឹងទូលដល់ព្រះថា សូមកុំកាត់ទោសទូលបង្គំ សូមបង្ហាញហេតុដែលទ្រង់តតាំងនឹងទូលបង្គំវិញ
3. ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ បានជាទ្រង់មើលងាយដល់ស្នាដៃរបស់ទ្រង់ ហើយប្រោសឲ្យពន្លឺទ្រង់ មកបំភ្លឺគំនិតរបស់មនុស្សអាក្រក់វិញ
4. តើព្រះនេត្រទ្រង់ជាភ្នែកសាច់ឈាម ឬទ្រង់ទតឃើញដូចជាមនុស្សឬអី
5. តើព្រះជន្មនៃទ្រង់ដូចជាអាយុរបស់មនុស្ស ឬអស់ទាំងឆ្នាំនៃទ្រង់ត្រូវនឹងថ្ងៃរបស់មនុស្សឬទេ
6. បានជាទ្រង់ស៊ើបសួររកសេចក្តីទុច្ចរិតរបស់ទូលបង្គំ ហើយស្វែងរកអំពើបាបនៃទូលបង្គំដូច្នេះ
7. ទ្រង់ជ្រាបហើយថា ទូលបង្គំមិនមែនអាក្រក់ ហើយថា គ្មានអ្នកណាអាចនឹងដោះឲ្យរួចពីព្រះហស្តរបស់ទ្រង់បាន