11. ដូច្នេះ ចូរទ្រង់គ្រាន់តែលូកព្រះហស្ត ទៅពាល់របស់ផងគាត់ទាំងប៉ុន្មានចុះ នោះគាត់នឹងប្រមាថដល់ទ្រង់ នៅចំពោះព្រះភក្ត្រ
12. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលតបថា មើល អញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មាន ទៅក្នុងអំណាចឯងហើយ កុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយ ដូច្នេះ សាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ាទៅ។
13. មាន១ថ្ងៃ កាលពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ ហើយផឹកស្រាទំពាំងបាយជូរ នៅឯផ្ទះបងច្បង
14. នោះគាប់ជួនជាមានម្នាក់នាំដំណឹងមកជំរាបយ៉ូបថា កំពុងដែលគោនៅភ្ជួរ ហើយហ្វូងលារកស៊ីជិតខាង
15. នោះស្រាប់តែពួកសាសន៍សេបា មកប្លន់ពង្រត់យកទៅ ក៏បានកាប់សំឡាប់ពួកបាវព្រាវ ដោយមុខដាវ មានតែខ្ញុំ១ទេ ដែលបានរត់រួច មកជំរាបលោក
16. កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ភ្លើងរបស់ព្រះបានធ្លាក់ពីលើមេឃមកបញ្ឆេះហ្វូងចៀម និងពួកបាវព្រាវអស់ទៅហើយ មានតែខ្ញុំ១ទេ ដែលរត់រួចមកជំរាបលោក
17. កាលអ្នកនោះកំពុងនិយាយនៅឡើយ ក៏មានម្នាក់ទៀតមកជំរាបថា ពួកសាសន៍ខាល់ដេ បានចែកគ្នាជា៣កង លុកចូលមកប្លន់ពង្រត់យកអូដ្ឋទាំងប៉ុន្មានទៅ ហើយគេកាប់សំឡាប់ពួកបាវព្រាវដោយមុខដាវ មានតែខ្ញុំ១ទេ ដែលរត់រួចមកជំរាបលោក
18. កាលអ្នកនោះកំពុងនិយាយនៅឡើយ នោះមានម្នាក់ទៀតមកជំរាបថា ពួកកូនប្រុសកូនស្រីរបស់លោកកំពុងតែបរិភោគ នៅក្នុងផ្ទះបងច្បង