15. នោះពាក្យអធិស្ឋាននៃសេចក្ដីជំនឿ នឹងជួយសង្គ្រោះដល់មនុស្សហេវនោះ ហើយព្រះអម្ចាស់ទ្រង់នឹងប្រោសឲ្យគាត់បានជាឡើង បើគាត់បានធ្វើបាបអ្វី នោះនឹងបានអត់ទោសឲ្យផង
16. ដូច្នេះ ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ ដ្បិតសេចក្ដីទូលអង្វរដ៏អស់ពីចិត្តរបស់មនុស្សសុចរិត នោះពូកែណាស់
17. ឯហោរាអេលីយ៉ា លោកមានចិត្តដូចជាយើងដែរ តែលោកបានអធិស្ឋាន សូមកុំឲ្យមានភ្លៀង នោះនៅផែនដីក៏រាំងអស់រវាង៣ឆ្នាំ៦ខែ
18. រួចលោកបានអធិស្ឋានម្តងទៀត នោះមេឃក៏បង្អុរភ្លៀងធ្លាក់មក ហើយដីបានបង្កើតផលផ្លែឡើង។
19. បងប្អូនអើយ បើមានអ្នកណាក្នុងពួកអ្នករាល់គ្នា គេវង្វេងចេញពីសេចក្ដីពិត ហើយមានអ្នកណានាំអ្នកនោះត្រឡប់មកវិញ