យ៉ាកុប 4:5-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. ឬ​តើ​អ្នក​រាល់​គ្នា​ស្មាន​ថា គម្ពីរ​សំដែង​ចេញ​ជា​ឥត​ប្រយោជន៍​ឬ​អី រីឯ​ព្រះ‌វិញ្ញាណ​ដែល​បាន​សណ្ឋិត​នៅ​ក្នុង​យើង ទ្រង់​រំឭក​ដល់​យើង ដោយ​មាន​ព្រះ‌ហឫ‌ទ័យ​ប្រចណ្ឌ

6. តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​មក​កាន់​តែ​ខ្លាំង​ឡើង ហេតុ​នោះ​បាន​ជា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា «ព្រះ​ទ្រង់​ទាស់​ទទឹង​នឹង​ពួក​មាន​ឫក​ធំ តែ​ទ្រង់​ផ្តល់​ព្រះ‌គុណ​មក​ពួក​រាប​សា​វិញ»

7. ដូច្នេះ ត្រូវ​ចុះ​ចូល​ចំពោះ​ព្រះ ហើយ​តស៊ូ​នឹង​អារក្ស​វិញ​ចុះ នោះ​វា​នឹង​រត់​ចេញ​ពី​អ្នក​រាល់​គ្នា​ទៅ

8. ត្រូវ​ចូល​ទៅ​ជិត​ព្រះ នោះ​ទ្រង់​នឹង​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ដែរ ឱ​ពួក​មាន​បាប​អើយ ចូរ​លាង​ដៃ​ឲ្យ​ស្អាត​ចុះ ឱ​ពួក​អ្នក​មាន​ចិត្ត​២​អើយ ចូរ​សំអាត​ចិត្ត​ឡើង

9. ចូរ​ឲ្យ​មាន​សេចក្ដី​ទុក្ខ ហើយ​យំ​សោក ទាំង​ស្រក់​ទឹក​ភ្នែក​ចុះ សូម​ឲ្យ​សំណើច​របស់​អ្នក​រាល់​គ្នា​ត្រឡប់​ជា​ដំងូរ ហើយ​ឲ្យ​សេចក្ដី​អំណរ​ទៅ​ជា​សេចក្ដី​ព្រួយ​វិញ

10. ចូរ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌អម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នក​រាល់​គ្នា​ឡើង។

យ៉ាកុប 4