1. បងប្អូនអើយ កុំឲ្យធ្វើជាគ្រូច្រើនគ្នាពេកឡើយ ពីព្រោះដឹងហើយថា យើងនឹងត្រូវទោសធ្ងន់ជាងគេ
2. ដ្បិតយើងទាំងអស់គ្នាក៏ជំពប់ជាញយៗដែរ បើអ្នកណាមិនបានជំពប់ដោយពាក្យសំដី នោះជាមនុស្សគ្រប់លក្ខណ៍ហើយ ដែលអាចនឹងទប់រូបកាយទាំងមូលបានដែរ
3. មើលយើងដាក់ដែកបង្ខាំចុះក្នុងមាត់សេះ ឲ្យវាស្តាប់បង្គាប់តាម ហើយយើងញាក់រូបកាយវាទាំងមូលទៅបាន
4. សូមគិតមើលពីសំពៅដែរ វាធំដល់ម៉្លេះ ហើយមានខ្យល់គំហុកបក់ផាត់ទៅផង តែតៃកុងបើកទៅមកបានតាមចិត្ត ក៏ដោយសារតែចង្កូតយ៉ាងតូចប៉ុណ្ណោះ