17. ពីព្រោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល អញនឹងចាត់ពស់ គឺជាពស់វែក ឲ្យមកកណ្តាលឯងរាល់គ្នាដែលមិនព្រមតាមសែកមន្តទេ ពស់ទាំងនោះនឹងចឹកឯងរាល់គ្នា។
18. ឱបើខ្ញុំនឹងអាចកំសាន្តទុក្ខរបស់ខ្ញុំបានទៅអេះ ចិត្តរបស់ខ្ញុំល្វើយនៅក្នុងខ្លួន
19. ន៏ ឮសំឡេងកូនស្រីរបស់សាសន៍ខ្ញុំ ដែលស្រែកនៅឯស្រុកឆ្ងាយណាស់ថា តើព្រះយេហូវ៉ាមិនគង់នៅក្រុងស៊ីយ៉ូនទេឬអី តើមហាក្សត្រនៃក្រុងនោះមិននៅទេឬ ហេតុអ្វីបានជាគេបណ្តាលឲ្យអញខឹង ដោយសាររូបឆ្លាក់របស់គេ ហើយដោយរបស់ឥតប្រយោជន៍ពីប្រទេសដទៃដូច្នេះ
20. រដូវច្រូតកាត់បានកន្លងហើយ រដូវក្តៅក៏ផុតទៅ តែយើងរាល់គ្នាមិនទាន់បានសង្គ្រោះនៅឡើយ
21. ខ្ញុំត្រូវរបួសដោយឈឺឆ្អាលចំពោះរបួសរបស់កូនស្រីនៃសាសន៍ខ្ញុំ ខ្ញុំកាន់ទុក្ខ ហើយសេចក្តីស្រឡាំងកាំងបានចាប់ខ្ញុំផង
22. តើគ្មានប្រទាលមុខសះនៅស្រុកកាឡាតទេឬអី តើគ្មានគ្រូពេទ្យនៅទីនោះទេឬ ចុះតើហេតុអ្វីបានជាកូនស្រីនៃសាសន៍ខ្ញុំមិនជាដូច្នេះ។