3. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរកែផ្លូវប្រព្រឹត្តនឹងចរិតរបស់ឯងរាល់គ្នាឲ្យល្អវិញចុះ នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ
4. កុំឲ្យទុកចិត្តនឹងពាក្យកំភូតឡើយ ដែលថានេះជាព្រះវិហារនៃព្រះយេហូវ៉ា គឺជាព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះវិហារនៃព្រះយេហូវ៉ាពិត
5. ដ្បិតបើឯងរាល់គ្នាកែផ្លូវប្រព្រឹត្ត និងចរិតរបស់ឯងឲ្យល្អ ហើយបើសំរេចក្តីដល់មនុស្ស និងអ្នកជិតខាងដោយយុត្តិធម៌
6. បើឯងមិនសង្កត់សង្កិនមនុស្សប្រទេសដទៃ ពួកកំព្រា និងពួកស្រីមេម៉ាយ ហើយមិនកំចាយឈាមដែលឥតមានទោសនៅទីនេះ ក៏មិនគោរពតាមព្រះដទៃ ឲ្យខ្លួនបានអន្តរាយឡើយ
7. នោះអញនឹងឲ្យឯងរាល់គ្នាអាស្រ័យនៅទីនេះតទៅ គឺក្នុងស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោឯង ចាប់តាំងពីចាស់បុរាណ ដរាបដល់អស់កល្បជានិច្ច។
8. មើល ឯងរាល់គ្នាទុកចិត្តនឹងពាក្យកំភូត ដែលនឹងមានប្រយោជន៍មិនបាន
9. តើឯងរាល់គ្នានឹងលួចប្លន់ កាប់សំឡាប់ ផិតគ្នា ស្បថបំពាន ដុតកំញានថ្វាយព្រះបាល ហើយគោរពតាមព្រះដទៃ ដែលឯងមិនបានស្គាល់ពីដើម