9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា គេនឹងប្រឡេះពួកសំណល់សាសន៍អ៊ីស្រាអែលអស់រលីង ដូចជាផ្លែទំពាំងបាយជូរ ចូរដាក់ដៃឯងទៅក្នុងកព្ឆោវិញ ដូចជាអ្នកបេះផ្លែ
10. តើនឹងឲ្យខ្ញុំនិយាយ ហើយធ្វើបន្ទាល់ដល់អ្នកណា ដើម្បីឲ្យគេបានស្តាប់តាម មើលត្រចៀកគេមិនបានកាត់ស្បែកទេ គេស្តាប់មិនបាន មើលព្រះបន្ទូលនៃព្រះយេហូវ៉ា បានត្រឡប់ជាទីមើលងាយដល់គេ គេមិនយកជាទីរីករាយចិត្តឡើយ
11. ដូច្នេះ ខ្លួនខ្ញុំមានពេញដោយសេចក្តីក្រោធរបស់ព្រះយេហូវ៉ា ខ្ញុំទប់ចិត្តទៀតមិនបានទេ បើដូច្នេះ ចូរចាក់ទៅលើកូនក្មេងតាមផ្លូវ ហើយលើជំនុំពួកកំឡោះៗ ដ្បិតនឹងត្រូវចាប់យកទាំងប្ដី និងប្រពន្ធ ទាំងមនុស្សចាស់ជរា និងមនុស្សមានវ័យកន្លងផង