37. ឯក្រុងបាប៊ីឡូននឹងត្រឡប់ជាកងគំនរ ជាទីលំនៅរបស់សត្វស្វាន ជាទីស្រឡាំងកាំង ហើយជាទីដែលគេធ្វើស៊ីសស៊ូសឲ្យ ឥតមានអ្នកណានៅឡើយ
38. គេនឹងស្រែកជាមួយគ្នា ដូចជាសិង្ហស្ទាវ គេនឹងគ្រហឹមដូចជាកូនសិង្ហ
39. កាលណាគេក្តៅខ្លួន នោះអញនឹងរៀបជប់លៀងឲ្យគេ អញនឹងធ្វើឲ្យគេស្រវឹង ដើម្បីឲ្យគេបានរីករាយចិត្ត ហើយឲ្យដេកលក់ទៅជានិច្ច ឥតភ្ញាក់ឡើងវិញឡើយ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា
40. អញនឹងនាំគេចុះទៅដល់ទីសំឡាប់ ដូចជាកូនចៀមទាំងប៉ុន្មាន គឺដូចជាចៀមឈ្មោល និងពពែឈ្មោលផង។
41. សេសាកបានត្រូវចាប់យកយ៉ាងណាហ្ន៎ ទីគួរលើកសរសើររបស់ផែនដីទាំងមូល ត្រូវចាប់បានយ៉ាងណាហ្ន៎ អើ បាប៊ីឡូនបានទៅជាទីស្ងាត់ច្រៀប នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណាហ្ន៎