26. ដ្បិតនៅក្នុងរាស្ត្រអញ ឃើញមានមនុស្សដែលប្រព្រឹត្តអាក្រក់ គេរំពៃចាំដូចជាអ្នកទាក់សត្វហើរពួនចាំដែរ ឯគេគឺដាក់អន្ទាក់ ហើយចាប់មនុស្សវិញ
27. ទ្រុងមានពេញដោយសត្វហើរយ៉ាងណា ផ្ទះគេក៏ពេញដោយសេចក្តីឆបោកយ៉ាងនោះដែរ ដូច្នេះ គេបានត្រឡប់ជាធំ ហើយមានឡើង
28. គេបានឡើងសាច់ធាត់ ហើយប៉ផូរ អើ គេប្រព្រឹត្តអំពើអាក្រក់ហួសល្បត់ ឥតដែលកាន់ក្តីជំនួសពួកកំព្រា ដើម្បីឲ្យពួកនោះបានចំរើនឡើងឡើយ ក៏មិនសំរេចត្រឹមត្រូវដល់ពួកកំសត់ផង
29. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា តើអញមិនត្រូវធ្វើទោសចំពោះការដូច្នេះទេឬ តើព្រលឹងអញមិនត្រូវសងសឹកនឹងសាសន៍យ៉ាងនោះទេឬអី។
30. មានការដ៏អស្ចារ្យ ហើយគួរស្ញែងខ្លាច បានកើតឡើងនៅក្នុងស្រុក
31. គឺពួកហោរាបានទាយកុហក ពួកសង្ឃក៏គ្រប់គ្រង ដោយកំឡាំងដៃខ្លួនវិញ ឯរាស្ត្រអញ គេក៏ឃើញគួរយ៉ាងនោះដែរ ដូច្នេះ ដល់ចុងបំផុត តើឯងរាល់គ្នានឹងធ្វើដូចម្តេចទៅ។