42. ម៉ូអាប់នឹងត្រូវបំផ្លាញចេញពីដំណែងជាសាសន៍ទៅ ពីព្រោះគេបានដំកើងខ្លួនទាស់នឹងព្រះយេហូវ៉ា
43. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ឱពួកអ្នកស្រុកម៉ូអាប់អើយ សេចក្តីស្ញែងខ្លាច រណ្តៅ និងអន្ទាក់ មកលើឯងហើយ
44. អ្នកណាដែលរត់រួចពីសេចក្តីស្ញែងខ្លាច នឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ដ្បិតអញនឹងនាំឆ្នាំដែលត្រូវធ្វើទោសមកលើគេ គឺមកលើសាសន៍ម៉ូអាប់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
45. ពួកអ្នកដែលរត់ គេឈរនៅទាំងអស់កំឡាំងក្រោមម្លប់ក្រុងហែសបូន ប៉ុន្តែមានភ្លើងចេញពីហែសបូន និងអណ្តាតភ្លើងចេញពីកណ្តាលស៊ីហុន ទៅបញ្ឆេះទីបំផុតនៃស្រុកម៉ូអាប់ និងក្រយៅក្បាលនៃពួកជ្រួលជ្រើមទៅ
46. ឱម៉ូអាប់អើយ វរដល់ឯងហើយ ពួកព្រះកេម៉ូសកំពុងវិនាសទៅ ដ្បិតពួកកូនប្រុសកូនស្រីរបស់ឯងត្រូវចាប់ដឹកទៅជាឈ្លើយហើយ
47. ប៉ុន្តែព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ដល់ជាន់ក្រោយ អញនឹងនាំពួកម៉ូអាប់ ដែលជាឈ្លើយនោះមកវិញ ទោសរបស់សាសន៍ម៉ូអាប់ត្រូវប៉ុណ្ណេះហើយ។