1. នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា ដែលមកដល់ហោរាយេរេមា ពីដំណើរពួកសាសន៍ភីលីស្ទីន កាលមុនដែលផារ៉ោនបានវាយយកក្រុងកាសា
2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល មានទឹកឡើងចេញពីទិសខាងជើង ទឹកនោះនឹងត្រឡប់ជាទន្លេដែលលិចច្រាំង ក៏នឹងជន់ឡើងលិចស្រុក និងបណ្តាដែលនៅក្នុងស្រុកទាំងប៉ុន្មានដែរ គឺទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅផង នោះបណ្តាមនុស្សនឹងស្រែកឡើង ពួកអ្នកដែលអាស្រ័យនៅទាំងប៉ុន្មាននឹងទ្រហោយំ
3. ដោយឮសូរព្រូសព្រឹបនៃជើងសេះដ៏ខ្លាំងពូកែរបស់គេ ដោយសូររន្ថាន់របស់រទេះចំបាំងគេ និងសូររ៉ូងរ៉ាងនៃកង់រទេះផង ឪពុកទាំងប៉ុន្មាននឹងមិនងាកទៅក្រោយមើលកូនឡើយ ដោយព្រោះខ្សោយដៃ
4. ដ្បិតថ្ងៃដែលត្រូវបំផ្លាញពួកភីលីស្ទីនទាំងអស់បានមកដល់ហើយ ដើម្បីនឹងកាត់អស់ទាំងអ្នកជំនួយ ដែលនៅសល់ចេញពីក្រុងទីរ៉ុស និងក្រុងស៊ីដូនបង់ ពីព្រោះព្រះយេហូវ៉ាទ្រង់នឹងបំផ្លាញសាសន៍ភីលីស្ទីន គឺជាសំណល់មនុស្សដែលមកពីកោះកាប់ថោរទៅ