23. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គេនឹងកាប់រំលំព្រៃរបស់ស្រុកអេស៊ីព្ទបង់ ទោះបើជាព្រៃស្តុក ដល់ចូលមិនបានក៏ដោយ ដ្បិតគេមានគ្នាច្រើនជាងកណ្តូប គឺហួសប្រមាណនឹងរាប់បាន
24. កូនស្រីរបស់ស្រុកអេស៊ីព្ទនឹងត្រូវខ្មាស នាងនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃរបស់ពួកសាសន៍ ពីស្រុកខាងជើង
25. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា មើល អញនឹងធ្វើទោសដល់អាំម៉ូន-នរ និងផារ៉ោន ហើយស្រុកអេស៊ីព្ទ ព្រមទាំងព្រះទាំងប៉ុន្មាន និងស្តេចរបស់គេផង គឺផារ៉ោន និងអស់អ្នកដែលទុកចិត្តដល់វា
26. អញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃពួកអ្នក ដែលរកជីវិតគេ គឺទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងទៅក្នុងកណ្តាប់ដៃនៃពួកអ្នកបំរើវាដែរ ក្រោយមកស្រុកអេស៊ីព្ទនឹងមានគេអាស្រ័យនៅ ដូចកាលពីដើមឡើងវិញ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
27. ប៉ុន្តែ ឱយ៉ាកុប ជាអ្នកបំរើរបស់អញអើយ កុំឲ្យខ្លាចឲ្យសោះ ឱអ៊ីស្រាអែលអើយ កុំឲ្យស្រយុតចិត្តឡើយ ដ្បិតមើល អញនឹងជួយសង្គ្រោះឯង ឲ្យបានរួចពីទីឆ្ងាយ ហើយពូជឯងចេញពីស្រុកដែលគេនៅជាឈ្លើយ នោះពួកយ៉ាកុបនឹងវិលមកវិញ ហើយនឹងនៅដោយសុខស្រួលនឹងសេចក្តីស្ងប់ស្ងាត់ ឥតមានអ្នកណាបំភ័យឡើយ