8. នៅគ្រានោះ ព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមានៅត្រង់ថាផ្នេសដូច្នេះ
9. ចូរយកថ្មធំៗ ទៅកប់ទុកក្នុងបាយអនៃកំរាលឥដ្ឋ ដែលនៅមុខដំណាក់ផារ៉ោនត្រង់ថាផ្នេស នៅភ្នែកនៃពួកយូដាទៅ
10. ហើយប្រាប់គេថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងចាត់ទៅនាំយកនេប៊ូក្នេសា ស្តេចបាប៊ីឡូន ជាអ្នកបំរើរបស់អញមក ហើយនឹងតាំងបល្ល័ង្ករបស់គេ នៅពីលើថ្ម ដែលអញបានលាក់ទុកនេះ គេនឹងដំឡើងព្រះរាជពន្លារបស់គេ នៅពីលើផង
11. គេនឹងមកវាយស្រុកអេស៊ីព្ទ គ្រានោះ មនុស្សណាដែលសំរាប់ស្លាប់ នឹងត្រូវស្លាប់ទៅ អ្នកណាដែលសំរាប់ដឹកទៅជាឈ្លើយ នឹងត្រូវដឹកទៅ ហើយអ្នកណាដែលសំរាប់ដាវ នឹងត្រូវប្រគល់ទៅដល់ដាវ
12. អញនឹងបង្កាត់ភ្លើងនៅក្នុងវិហារនៃព្រះទាំងប៉ុន្មានរបស់ស្រុកអេស៊ីព្ទ ហើយគេនឹងដុតចោល ព្រមទាំងដឹកនាំរូបព្រះទាំងនោះទៅជាឈ្លើយ គេនឹងប្រដាប់ខ្លួន ដោយស្រុកអេស៊ីព្ទ ដូចជាអ្នកគង្វាលពាក់អាវខ្លួន រួចគេនឹងចេញពីនេះទៅដោយសុខសាន្ត
13. គេក៏នឹងបំបែកបំបាក់រូបព្រះនៅបេត-សេមែសដែលនៅក្នុងស្រុកអេស៊ីព្ទដែរ ព្រមទាំងដុតវិហារនៃព្រះរបស់ស្រុកអេស៊ីព្ទទាំងប៉ុន្មានផង។