យេរេមា 40:9-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នោះ​កេដាលា ជា​កូន​អ័ហ៊ី‌កាម ដែល​ជា​កូន​សាផាន ក៏​ស្បថ​នឹង​មេ‌ទ័ព​ទាំង​នោះ ហើយ​នឹង​ទាហាន​របស់​គេ ដោយ​ពាក្យ​ថា កុំ​ឲ្យ​ខ្លាច​នឹង​បំរើ​ពួក​ខាល់ដេ​ឡើយ ចូរ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នេះ ហើយ​បំរើ​ដល់​ស្តេច​បាប៊ីឡូន​ចុះ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សុខ

10. ឯ​ចំណែក​ខ្ញុំ មើល ខ្ញុំ​នឹង​នៅ​ត្រង់​មីសប៉ា ដើម្បី​នឹង​ធ្វើ​ជា​អ្នក​ដំណាង នៅ​មុខ​ពួក​ខាល់ដេ​ណា ដែល​នឹង​មក​ឯ​យើង​រាល់​គ្នា តែ​អ្នក​រាល់​គ្នា​វិញ ចូរ​ទៅ​ប្រមូល​ផល​ទំពាំង‌បាយ‌ជូរ និង​ផល​រដូវ​ក្តៅ ព្រម​ទាំង​ប្រេង​ដាក់​ទុក ក្នុង​ភាជនៈ​របស់​អ្នក​រាល់​គ្នា​ទៅ ហើយ​ឲ្យ​នៅ​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន ដែល​អ្នក​រាល់​គ្នា​ចាប់​បាន​នោះ

11. មួយ​ទៀត ពួក​យូដា​ទាំង​ប៉ុន្មាន ដែល​នៅ​ស្រុក​ម៉ូអាប់ និង​នៅ​កណ្តាល​ពួក​កូន​ចៅ​អាំម៉ូន ហើយ​នៅ​ស្រុក​អេដំម ព្រម​ទាំង​នៅ​គ្រប់​ទាំង​ស្រុក​ផ្សេងៗ​ទៀត​ផង កាល​បាន​ឮ​ថា ស្តេច​បាប៊ីឡូន​បាន​ទុក​សំណល់​ពួក​យូដា​ឲ្យ​សល់​នៅ ហើយ​បាន​តាំង​កេដាលា ជា​កូន​អ័ហ៊ី‌កាម​ដែល​ជា​កូន​សាផាន ឲ្យ​ត្រួត‌ត្រា​លើ​គេ

យេរេមា 40