8. ពួកខាល់ដេក៏ដុតព្រះរាជវាំង និងផ្ទះទាំងប៉ុន្មានរបស់បណ្តាជនចោល ព្រមទាំងរំលំកំផែងក្រុងយេរូសាឡិមផង
9. រួចមកនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកដឹកនាំសំណល់ពួកបណ្តាជនដែលនៅក្នុងទីក្រុង និងពួកអ្នកដែលរវាតទៅខាងលោក ព្រមទាំងសំណល់នៃប្រជាជនទាំងឡាយទៅជាឈ្លើយ ដល់ស្រុកបាប៊ីឡូន
10. តែនេប៊ូសារ៉ាដាន ជាមេទ័ពធំ លោកទុកពួកអ្នកក្រីក្រក្នុងបណ្តាជន ជាពួកអ្នកដែលគ្មានអ្វីសោះ ឲ្យនៅក្នុងស្រុកយូដា ហើយនៅគ្រានោះក៏ចែកដំណាំទំពាំងបាយជូរ និងចំការឲ្យដល់គេផង។
11. រីឯនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានបង្គាប់នេប៊ូសារ៉ាដាន ជាមេទ័ពធំ ពីដំណើរយេរេមាថា
12. ចូរយកយេរេមាទៅទំនុកបំរុងដោយល្អផង កុំឲ្យធ្វើបាបដល់លោកឡើយ គឺត្រូវឲ្យប្រព្រឹត្តនឹងលោកតាមដែលលោកប្រាប់ចុះ
13. ដូច្នេះ នេប៊ូសារ៉ាដាន ជាមេទ័ពធំ ហើយនេប៊ូសាសបាន រ៉ាប-សារីស នើកាល-សារេស៊ើរ រាប-ម៉ាក់ ព្រមទាំងចៅហ្វាយធំៗទាំងអស់របស់ស្តេចបាប៊ីឡូន
14. ក៏ចាត់គេឲ្យទៅយកយេរេមាពីទីលានគុក មកប្រគល់ដល់កេដាលា ជាកូនអ័ហ៊ីកាម ដែលជាកូនសាផាន ឲ្យបាននាំលោកទៅឯផ្ទះខ្លួន យ៉ាងនោះលោកបាននៅជាមួយនឹងពួកជន។