1. រីឯនៅខែបុស្ស ឆ្នាំទី៩នៃរាជ្យសេដេគា ស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន និងពលទ័ពទ្រង់ទាំងអស់ ក៏មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
2. ហើយនៅថ្ងៃ៩ ខែអាសាធ ឆ្នាំទី១១ នៃរាជ្យសេដេគា នោះគេបំបែកទំលាយកំផែងទីក្រុងបានហើយ
3. រួចពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនទាំងប៉ុន្មាន ក៏ចូលមកអង្គុយនៅត្រង់ទ្វារជាន់កណ្តាល គឺមាននើកាល-សារេស៊ើរ១ សាំកា-នេបូរ១ សាសេគិម១ រ៉ាប-សារីស១ នើកាល-សារេស៊ើរ១ ហើយរ៉ាប-ម៉ាក់១ ព្រមទាំងពួកចៅហ្វាយរបស់ស្តេចបាប៊ីឡូនឯទៀតទាំងប៉ុន្មានផង។