25. ប៉ុន្តែបើពួកចៅហ្វាយឮថា យើងបាននិយាយនឹងអ្នក ហើយគេមកឯអ្នកដោយពាក្យថា ចូរប្រាប់យើងពីសេចក្តីដែលអ្នកបានទូលដល់ស្តេចមក កុំឲ្យលាក់អ្វីពីយើងឲ្យសោះ នោះយើងនឹងមិនឲ្យអ្នកត្រូវស្លាប់ទេ ហើយប្រាប់ យើង ពីសេចក្តីដែលស្តេចបានមានព្រះបន្ទូលដល់អ្នកដែរ
26. យ៉ាងនោះត្រូវឲ្យអ្នកប្រាប់ដល់គេថា ខ្ញុំបានគ្រាន់តែទូលអង្វរស្តេច សូមកុំឲ្យខ្ញុំត្រូវវិលត្រឡប់ទៅក្នុងផ្ទះយ៉ូណាថាន ឲ្យស្លាប់នៅទីនោះប៉ុណ្ណោះទេ
27. រួចមក ពួកចៅហ្វាយទាំងប៉ុន្មាន ក៏មកឯយេរេមាសួរយ៉ាងនោះមែន ហើយលោកប្រាប់គេតាមគ្រប់ទាំងពាក្យ ដែលស្តេចបានបង្គាប់មក ដូច្នេះ គេក៏លែងនិយាយនឹងលោកទៅ ពីព្រោះការនោះមិនបានបើកឲ្យគេឃើញទេ
28. ឯយេរេមា លោកក៏នៅជាប់ក្នុងទីលានគុក ដរាបដល់ថ្ងៃដែលគេចាប់យកក្រុងយេរូសាឡិមបាន ឯវេលាដែលគេចាប់យកទីក្រុងបាន នោះលោកនៅទីនោះនៅឡើយ។