2. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ អ្នកណាដែលកៀចនៅក្នុងទីក្រុងនេះ នឹងត្រូវស្លាប់ដោយដាវ ដោយអំណត់អត់ ឬដោយអាសន្នរោគ តែអ្នកណាដែលចេញទៅឯពួកខាល់ដេ នោះនឹងបានរស់នៅវិញ ជីវិតអ្នកនោះនឹងរាប់ទុកដូចជារបឹបដល់ខ្លួន អ្នកនោះនឹងរស់នៅតទៅ
3. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ទីក្រុងនេះនឹងត្រូវប្រគល់ទៅ ក្នុងកណ្តាប់ដៃនៃពួកទ័ពរបស់ស្តេចបាប៊ីឡូន ហើយគេនឹងចាប់យកបានជាពិត
4. ដូច្នេះ ពួកចៅហ្វាយទាំងប៉ុន្មាន ក៏ទូលស្តេចថា សូមទ្រង់អនុញ្ញាតឲ្យមនុស្សនេះត្រូវទោសដល់ស្លាប់ចុះ ពីព្រោះវានាំឲ្យពួកទាហានដែលសល់នៅក្នុងទីក្រុង និងពួកបណ្តាជនទាំងឡាយខ្សោយដៃទៅ ដោយពោលពាក្យយ៉ាងនេះដល់គេ ដ្បិតមនុស្សនេះមិនស្វែងរកសេចក្តីល្អ ដល់ជនជាតិនេះទេ គឺរកតែឲ្យគេបានអន្តរាយវិញ
5. ស្តេចសេដេគាមានព្រះបន្ទូលតបថា មើល វានៅក្នុងកណ្តាប់ដៃនៃអ្នករាល់គ្នាហើយ ដ្បិតស្តេចមិនអាចនឹងធ្វើអ្វី ទាស់ទទឹងនឹងអ្នករាល់គ្នាបានទេ
6. នោះគេក៏ចាប់យកយេរេមាទៅដាក់ក្នុងគុកងងឹតរបស់ម៉ាលគា ជាកូនហាម៉ាលេក ដែលនៅទីលានគុក គេយកខ្សែសំរូតយេរេមាចុះទៅ រីឯនៅក្នុងគុកងងឹតនោះគ្មានទឹកទេ មានសុទ្ធតែភក់វិញ ហើយយេរេមាក៏ផុងទៅក្នុងភក់នោះ។
7. កាលអេបេឌ-មេលេក ជាមនុស្សគំរៀវ សាសន៍អេធីយ៉ូពី ដែលនៅក្នុងវាំងហ្លួង គាត់បានឮថា គេដាក់យេរេមាក្នុងគុកងងឹតដូច្នោះ (គ្រានោះស្តេចកំពុងគង់នៅត្រង់ទ្វារបេនយ៉ាមីន)
8. នោះអេបេឌ-មេលេកក៏ចេញពីព្រះរាជវាំងទៅទូលស្តេចថា