12. នោះព្រះបន្ទូលនៃព្រះយេហូវ៉ា ក៏មកដល់យេរេមាថា
13. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ចូរទៅនិយាយនឹងពួកស្រុកយូដា និងពួកអ្នកនៅក្រុងយេរូសាឡិមថា តើឯងរាល់គ្នាមិនព្រមទទួលសេចក្តីប្រៀនប្រដៅ ដើម្បីនឹងស្តាប់តាមពាក្យអញទេឬ នេះហើយជាព្រះបន្ទូលនៃព្រះយេហូវ៉ា
14. ឯពាក្យរបស់យ៉ូណាដាប ជាកូនរេកាបដែលបានហាមដល់ពួកកូនចៅ មិនឲ្យផឹកស្រាទំពាំងបាយជូរ នោះបានសំរេចហើយ ដ្បិតគេមិនផឹកសោះ ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគេស្តាប់តាមបង្គាប់របស់ព្ធយុកោគេ ឯអញវិញអញបាននិយាយនឹងឯងរាល់គ្នា ព្រមទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងប្រាប់ផង តែឯងរាល់គ្នាមិនបានស្តាប់តាមអញសោះ
15. អញក៏បានចាត់ពួកហោរាទាំងប៉ុន្មាន ជាអ្នកបំរើអញ ឲ្យមកឯឯងដែរ ទាំងក្រោកឡើងពីព្រលឹមស្រាង ដើម្បីនឹងចាត់គេផង ឲ្យប្រាប់ថា ចូរឲ្យឯងទាំងអស់គ្នាវិលមកពីផ្លូវអាក្រក់របស់ខ្លួនឥឡូវ ហើយកែកិរិយារបស់ឯងផង កុំឲ្យទៅតាមព្រះដទៃ ដើម្បីគោរពដល់វានោះឡើយ នោះឯងរាល់គ្នានឹងបាននៅជាប់ក្នុងស្រុក ដែលអញបានឲ្យដល់ឯង និងពួកព្ធយុកោឯង តែឯងរាល់គ្នាមិនបានផ្ទៀងត្រចៀក ឬស្តាប់តាមអញសោះ
16. ដូច្នេះ ដោយឃើញថា ពួកកូនចៅយ៉ូណាដាប ជាកូនរេកាប បានសំរេចតាមបង្គាប់របស់ព្ធយុកោគេ ដែលផ្តាំមកនោះ តែជនជាតិទាំងនេះមិនបានស្តាប់តាមអញទេ
17. ហេតុនោះព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងនាំគ្រប់ទាំងសេចក្តីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាអញបានពោលទាស់នឹងគេហើយ ពីព្រោះអញបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ ហើយអញបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។
18. រួចយេរេមា លោកប្រាប់ដល់ពួកវង្សនៃរេកាបថា ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែលទ្រង់មានព្រះបន្ទូលថា ដោយព្រោះឯងរាល់គ្នាបានស្តាប់តាមបង្គាប់យ៉ូណាដាប ជាព្ធយុកោឯង ហើយរក្សាអស់ទាំងបញ្ញត្តរបស់គាត់ ព្រមទាំងសំរេចតាមអស់ទាំងពាក្យ ដែលគាត់បានផ្តាំមក
19. ដូច្នេះ ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលថា យ៉ូណាដាបជាកូនរេកាប នឹងមិនដែលអាក់ខានមានមនុស្សសំរាប់ឈរនៅមុខអញជាដរាបតទៅឡើយ។