35. ឯព្រះ ដែលប្រទានព្រះអាទិត្យ សំរាប់ជាពន្លឺនៅពេលថ្ងៃ ហើយតាំងរបៀបនៃព្រះចន្ទ និងតារាទាំងប៉ុន្មានសំរាប់បំភ្លឺនៅពេលយប់ ជាព្រះដែលបណ្តាលឲ្យសមុទ្រកំរើកឡើង ដល់ម៉្លេះបានជាឮសន្ធឹករលក ដែលព្រះនាមទ្រង់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា
36. បើបញ្ញត្តច្បាប់ទាំងនេះឃ្លាតចេញពីមុខអញទៅកាលណា នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា ពូជអ៊ីស្រាអែលក៏នឹងលែងធ្វើជានគរ នៅមុខអញជាដរាបទៅ កាលនោះដែរ
37. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា បើអាចនឹងវាស់ផ្ទៃមេឃខាងលើ ហើយស្ទង់ឫសផែនដីនៅខាងក្រោមបាន នោះអញនឹងបោះបង់ចោលពូជអ៊ីស្រាអែល ដោយព្រោះអស់ទាំងការដែលគេបានប្រព្រឹត្តដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។
38. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា មើល នឹងមានគ្រាមកដល់ ដែលទីក្រុងនេះនឹងបានសង់ឡើងថ្វាយព្រះយេហូវ៉ា ចាប់តាំងពីប៉មហាណានាល រហូតដល់ទ្វារជ្រុងកំផែង
39. ហើយខ្សែរង្វាស់ នឹងវាស់ត្រង់ចេញទៅដល់ភ្នំការេប រួចនឹងបត់មកដល់កូអាត
40. ឯច្រកភ្នំទាំងមូលនៃសាកសព ហើយនឹងផែះ ព្រមទាំងចំការទាំងប៉ុន្មានរហូតដល់ជ្រោះកេដ្រុន និងដល់ជ្រុងកំផែងទ្វារសេះ ដែលបើកទៅទិសខាងកើត នោះនឹងបានជាទីបរិសុទ្ធដល់ព្រះយេហូវ៉ាទាំងអស់ នឹងមិនត្រូវដករំលើង ឬរំលំបំផ្លាញទៀតឡើយនៅជាដរាបតទៅ។