យេរេមា 31:16-21 ព្រះគម្ពីរបរិសុទ្ធ (KHOV)

16. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ចូរ​ទប់​សំឡេង​ឯង​មិន​ឲ្យ​យំ និង​ភ្នែក​ឯង​មិន​ឲ្យ​ហូរ​សស្រាក់​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ការ​របស់​ឯង​នឹង​បាន​រង្វាន់​ជា​ពិត ហើយ​វា​រាល់​គ្នា​នឹង​វិល​មក​ពី​ស្រុក​របស់​ខ្មាំង​សត្រូវ​វិញ

17. ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​ថា មាន​សេចក្តី​សង្ឃឹម​សំរាប់​ចុង​បំផុត​របស់​ឯង កូន​ចៅ​ឯង​នឹង​វិល​មក​ឯ​ព្រំ‌ដែន​របស់​គេ​វិញ

18. ពិត​ប្រាកដ​ជា​អញ​បាន​ឮ​ពួក​អេប្រា‌អិម កំពុង​តែ​ត្អូញ‌ត្អែរ​ថា ទ្រង់​បាន​វាយ‌ផ្ចាល​ទូល‌បង្គំ គឺ​ទូល‌បង្គំ​ត្រូវ​វាយ​ពង្រាប​ដូច​ជា​កូន​គោ​ដែល​មិន​ធ្លាប់​ទឹម សូម​ទ្រង់​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​នឹង​វិល​បែរ​មក​ហើយ ដ្បិត​គឺ​ទ្រង់​ហើយ​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ

19. ក្រោយ​ដែល​ទ្រង់​បាន​ទាញ​ញាក់​ទូល‌បង្គំ​មក​វិញ នោះ​ទូល‌បង្គំ​បាន​ប្រែ​គំនិត​ឡើង​ជា​ពិត កាល​ទូល‌បង្គំ​បាន​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ​ហើយ នោះ​ក៏​វាយ​ទះ​ភ្លៅ​ខ្លួន ទូល‌បង្គំ​មាន​សេចក្តី​ខ្មាស អើ ក៏​ជ្រប់​មុខ​ផង ពី​ព្រោះ​ទូល‌បង្គំ​ធន់​រង​សេចក្តី​អាម៉ាស់​ខ្មាស​នៃ​វ័យ​នៅ​ក្មេង

20. តើ​អេប្រា‌អិម​ជា​កូន​សំឡាញ់​របស់​អញ​ឬ តើ​ជា​កូន​សំណប់​ឬ​អី ដ្បិត​ដែល​អញ​និយាយ​ទាស់​នឹង​វា​វេលា​ណា នោះ​អញ​ក៏​នឹក​រឭក​ដល់​វា​នៅ​វេលា​នោះ​ឯង ដូច្នេះ អញ​មាន​ចិត្ត​រំជួល​ដល់​វា ហើយ​នឹង​អាណិត​មេត្តា​ដល់​វា​ជា​មិន​ខាន នេះ​ហើយ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

21. ចូរ​ធ្វើ​ទី​សំគាល់​តាម​ផ្លូវ ហើយ​ដោត​ដំរុយ​ចុះ ចូរ​តាំង​ចិត្ត​ដំរង់​ទៅ​ឯ​ថ្នល់ គឺ​ជា​ផ្លូវ​ដែល​ឯង​បាន​ទៅ​តាម​នោះ ឱ​ព្រហ្មចារី​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​វិញ ចូរ​វិល​មក​ឯ​ទី​ក្រុង​របស់​ឯង​ទាំង​នេះ​ចុះ

យេរេមា 31