15. រួចអញនឹងឲ្យឯងរាល់គ្នា មានអ្នកគ្រប់គ្រងដែលគាប់ចិត្តអញ ជាអ្នកដែលនឹងឃ្វាលឯងរាល់គ្នាដោយដំរិះ និងយោបល់
16. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា នៅគ្រានោះ កាលណាឯងរាល់គ្នាបានចំរើនមានគ្នាច្រើនឡើងនៅក្នុងស្រុក នោះគេនឹងលែងចេញពាក្យថា ហឹបនៃសេចក្តីសញ្ញាផងព្រះយេហូវ៉ា ហឹបនោះក៏មិនដែលចូលក្នុងគំនិតគេ ហើយគេមិនដែលនឹកចាំ ឬរឭករក ក៏មិនដែលមានអ្នកណាធ្វើឡើងវិញ ដរាបតទៅ
17. នៅគ្រានោះ គេនឹងហៅក្រុងយេរូសាឡិមថា ជាបល្ល័ង្កនៃព្រះយេហូវ៉ា ហើយអស់ទាំងសាសន៍នឹងមូលគ្នា មកឯព្រះនាមនៃព្រះយេហូវ៉ា ក្នុងក្រុងយេរូសាឡិម គេនឹងមិនដើរតាមសេចក្តីរឹងចចេស នៃចិត្តអាក្រក់របស់គេទៀតឡើយ
18. នៅគ្រានោះ ពួកវង្សយូដានឹងដើរជាមួយនឹងពួកវង្សអ៊ីស្រាអែល ហើយគេនឹងចេញពីស្រុកខាងជើងជាមួយគ្នា មកឯស្រុកដែលអញបានឲ្យដល់ពួកព្ធយុកោរបស់ឯងទុកជាមរដក។