28. ពីព្រោះវាបានផ្ញើសំបុត្រទៅយើងរាល់គ្នា នៅឯស្រុកបាប៊ីឡូន ប្រាប់ថា ដំណើរនេះនឹងត្រូវយូរនៅ ចូរធ្វើផ្ទះ ហើយអាស្រ័យនៅចុះ ចូរដាំដំណាំ ហើយស៊ីផលទៅ
29. ឯសេផានាដ៏ជាសង្ឃ ក៏អានមើលសំបុត្រនោះ ឲ្យហោរាយេរេមាស្តាប់
30. ខណៈនោះព្រះបន្ទូលនៃព្រះយេហូវ៉ាក៏មកដល់យេរេមាដូច្នេះ
31. ចូរផ្ញើទៅប្រាប់ដល់ពួកអ្នកដែលនៅជាឈ្លើយថា ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូល ពីដំណើរសេម៉ាយ៉ាជាអ្នកដែលមកពីស្រុកនេហេលេមថា ដោយព្រោះសេម៉ាយ៉ា ជាអ្នកដែលអញមិនបានចាត់ប្រើឡើយ បានទាយដល់ឯងរាល់គ្នា ហើយបាននាំឲ្យឯងរាល់គ្នាទុកចិត្តចំពោះសេចក្តីកំភូត