21. ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេទាយជាសេចក្តីកុហកដល់ឯងរាល់គ្នា ដោយនូវព្រះនាមទ្រង់ គឺទ្រង់មានព្រះបន្ទូលថា មើលអញនឹងប្រគល់គេ ទៅក្នុងកណ្តាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសំឡាប់អ្នកទាំង២នោះនៅមុខឯងរាល់គ្នា
22. ហើយពួកឈ្លើយ ជាសាសន៍យូដា ដែលនៅក្រុងបាប៊ីឡូន នឹងយករឿងនោះប្រើជាពាក្យផ្តាសាដល់អ្នកដទៃថា សូមឲ្យព្រះយេហូវ៉ាធ្វើឲ្យឯងបានដូចជាសេដេគា និងអ័ហាប់ ដែលស្តេចបាប៊ីឡូនបានឆ្អើរនឹងភ្លើងនោះចុះ
23. ពីព្រោះគេបានប្រព្រឹត្តអំពើចំកួតក្នុងពួកអ៊ីស្រាអែល គេបានសហាយស្មន់នឹងប្រពន្ធរបស់អ្នកជិតខាង ហើយពោលពាក្យកុហក ដោយនូវឈ្មោះអញជាសេចក្តីដែលអញមិនបានបង្គាប់ដល់គេឡើយ ហើយព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា គឺអញហើយដែលដឹង អញជាទីបន្ទាល់ពិត។
24. រីឯដំណើរសេម៉ាយ៉ា ជាអ្នកនៅស្រុកនេហេលេម នោះត្រូវឲ្យឯងប្រាប់ថា
25. ព្រះយេហូវ៉ានៃពួកពលបរិវារជាព្រះនៃសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះ ដោយព្រោះឯងបានធ្វើសំបុត្រដោយនូវឈ្មោះខ្លួនឯង ផ្ញើដល់អស់អ្នកនៅក្រុងយេរូសាឡិម និងដល់សេផានា ជាកូនម្អាសេយ៉ាដ៏ជាសង្ឃ ហើយដល់ពួកសង្ឃទាំងអស់ផងថា
26. ព្រះយេហូវ៉ា ទ្រង់បានតាំងឯងឡើងធ្វើជាសង្ឃ ជំនួសយេហូយ៉ាដាដ៏ជាសង្ឃ ដើម្បីឲ្យមានពួកនាយកក្នុងព្រះវិហារនៃព្រះយេហូវ៉ា ប្រយោជន៍ឲ្យឯងបានចាប់អស់អ្នកឆ្កួត ដែលតាំងខ្លួនឡើងធ្វើជាហោរា ដាក់គុក ដាក់ខ្នោះ
27. ចុះហេតុអ្វីបានជាមិនបានបន្ទោសដល់យេរេមា ដែលនៅក្រុងអាណាថោត ជាអ្នកដែលតាំងខ្លួនឡើងជាហោរាដល់លោករាល់គ្នានោះ