14. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះនៃពួកសាសន៍អ៊ីស្រាអែល ទ្រង់មានព្រះបន្ទូលដូច្នេះថា អញបានដាក់នឹមដែកនៅកនៃសាសន៍ទាំងនេះហើយ ដើម្បីឲ្យគេត្រូវបំរើនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយគេនឹងបំរើពិតមែន អញក៏បានឲ្យសត្វនៅវាល ដល់គេដែរ
15. រួចហោរាយេរេមានិយាយទៅហោរាហាណានាថា នែ ហាណានា ចូរស្តាប់ឥឡូវចុះ ព្រះយេហូវ៉ាមិនបានចាត់ប្រើអ្នកទេ គឺអ្នកនាំឲ្យសាសន៍នេះទុកចិត្តចំពោះសេចក្តីកំភូតវិញ
16. ហេតុនេះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងបណ្តេញឯងឲ្យបាត់ចេញពីផែនដីទៅ គឺឯងនឹងត្រូវស្លាប់ក្នុងឆ្នាំនេះ ពីព្រោះឯងបានពោលសេចក្តីបះបោរទាស់នឹងព្រះយេហូវ៉ា
17. ដូច្នេះ នៅខែអស្សុជ ក្នុងឆ្នាំនោះឯងហោរាហាណានាក៏ស្លាប់ទៅ។