យេរេមា 26:23-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

23. អ្នក​ទាំង​នោះ​ក៏​នាំ​យក​អ៊ូរីយ៉ា ពី​ស្រុក​អេស៊ីព្ទ​មក​ថ្វាយ​ដល់​ស្តេច​យេហូយ៉ាគីម ហើយ​ទ្រង់​ក៏​សំឡាប់​គាត់​ដោយ​ដាវ ព្រម​ទាំង​បោះ​ខ្មោច​របស់​គាត់​ទៅ​ក្នុង​ផ្នូរ​នៃ​ពួក​មនុស្ស​ធម្មតា​ទៅ

24. ប៉ុន្តែ​អ័ហ៊ី‌កាម ជា​កូន​សាផាន លោក​ជួយ​ខាង​យេរេមា ដើម្បី​មិន​ឲ្យ​គេ​ប្រគល់​លោក​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ជន​ឲ្យ​គេ​សំឡាប់​លោក​ឡើយ។

យេរេមា 26