21. លុះកាលស្តេចយេហូយ៉ាគីម ព្រមទាំងមនុស្សខ្លាំងពូកែរបស់ទ្រង់ និងពួកចៅហ្វាយ បានឮពាក្យរបស់អ្នកនោះហើយ នោះស្តេចក៏រកសំឡាប់អ៊ូរីយ៉ា តែកាលគាត់បានដឹង នោះក៏ភ័យ ហើយបានរត់ទៅឯស្រុកអេស៊ីព្ទ
22. តែស្តេចយេហូយ៉ាគីម ទ្រង់ចាត់មនុស្ស ឲ្យទៅឯស្រុកអេស៊ីព្ទ គឺអែលណាថាន ជាកូនអ័កបោរ និងមនុស្សខ្លះទៀត ឲ្យទៅជាមួយ
23. អ្នកទាំងនោះក៏នាំយកអ៊ូរីយ៉ា ពីស្រុកអេស៊ីព្ទមកថ្វាយដល់ស្តេចយេហូយ៉ាគីម ហើយទ្រង់ក៏សំឡាប់គាត់ដោយដាវ ព្រមទាំងបោះខ្មោចរបស់គាត់ទៅក្នុងផ្នូរនៃពួកមនុស្សធម្មតាទៅ
24. ប៉ុន្តែអ័ហ៊ីកាម ជាកូនសាផាន លោកជួយខាងយេរេមា ដើម្បីមិនឲ្យគេប្រគល់លោកទៅក្នុងកណ្តាប់ដៃនៃពួកជនឲ្យគេសំឡាប់លោកឡើយ។