1. ព្រះយេហូវ៉ា ទ្រង់បង្ហាញ ឲ្យខ្ញុំឃើញផ្លែល្វា២ល្អី ដាក់នៅមុខព្រះវិហារនៃព្រះយេហូវ៉ា ក្នុងពេលក្រោយដែលនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់បានចាប់យេកូនាស ជាបុត្រយេហូយ៉ាគីម ស្តេចយូដា នាំទៅជាឈ្លើយ ព្រមទាំងពួកចៅហ្វាយនៃស្រុកយូដា និងពួករចនា ហើយពួកជាង ដឹកចេញពីក្រុងយេរូសាឡិម ទៅដល់ស្រុកបាប៊ីឡូនផង
2. ល្អី១មានផ្លែល្វាយ៉ាងល្អណាស់ ដូចជាផ្លែល្វាដែលទុំមុនគេ ឯល្អី១ទៀតមានផ្លែល្វាអាក្រក់ណាស់ ដែលនឹងបរិភោគមិនបាន ដោយព្រោះអាក្រក់ក្រៃពេក
3. នោះព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលសួរខ្ញុំថា យេរេមាអើយ ឯងឃើញអ្វីនុ៎ះ ខ្ញុំក៏ទូលឆ្លើយថា ឃើញផ្លែល្វា ឯផ្លែល្អ នោះល្អណាស់ ហើយផ្លែអាក្រក់ ក៏អាក្រក់ណាស់ដែរ នឹងបរិភោគមិនបាន ពីព្រោះអាក្រក់ក្រៃពេក។