27. តែឯស្រុកដែលចិត្តគេរឭកចង់វិលទៅនៅវិញនោះ គេនឹងមិនត្រឡប់ទៅនៅវិញឡើយ
28. ឯមនុស្សឈ្មោះយេកូនាសនេះ តើជាភាជនៈកំបែក ហើយសំអប់ឬអី តើជាប្រដាប់ដែលឥតមានអ្នកណាពេញចិត្តដែរឬ ហេតុអ្វីបានជាគេត្រូវបោះចេញដូច្នេះ ព្រមទាំងពូជពង្សរបស់គេផង គឺបោះចោលទៅនៅស្រុក១ដែលគេមិនស្គាល់នោះ
29. ឱផែនដី ផែនដី ផែនដីអើយ ចូរស្តាប់ព្រះបន្ទូលនៃព្រះយេហូវ៉ាចុះ
30. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះ ត្រូវកត់ឈ្មោះរបស់មនុស្សនេះថាជាគ្មានកូន ជាមនុស្សដែលនឹងមិនចំរើនក្នុងជំនាន់របស់ខ្លួនឡើយ ដ្បិតនឹងគ្មានពូជពង្សគេណាមួយ ដែលនឹងអាចអង្គុយលើបល្ល័ង្កនៃដាវីឌ ហើយគ្រប់គ្រងលើស្រុកយូដាបានទៀតឡើយ។