12. ប៉ុន្តែឱព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះដែលល្បងលពួកសុចរិត ហើយទតឃើញចិត្ត និងថ្លើមអើយ សូមឲ្យទូលបង្គំឃើញទ្រង់សងសឹកនឹងគេ ដ្បិតទូលបង្គំបានសំដែងដើមហេតុនៃទូលបង្គំដល់ទ្រង់ហើយ
13. ចូរច្រៀងថ្វាយព្រះយេហូវ៉ា ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ដ្បិតទ្រង់បានដោះព្រលឹងរបស់មនុស្សវេទនា ឲ្យរួចចេញពីកណ្តាប់ដៃនៃពួកដែលប្រព្រឹត្តអាក្រក់។
14. សូមឲ្យថ្ងៃដែលខ្ញុំកើតមកត្រូវបណ្តាសាចុះ កុំឲ្យថ្ងៃ ដែលម្តាយបានសំរាលខ្ញុំចេញមកនោះ បានពរឡើយ
15. សូមឲ្យត្រូវបណ្តាសា ដល់អ្នកដែលនាំដំណឹងមកប្រាប់ឲ្យឪពុកខ្ញុំមានសេចក្តីអំណរជាខ្លាំង ដោយថា អ្នកបានកូនប្រុសហើយ
16. សូមឲ្យមនុស្សនោះបានដូចជាអស់ទាំងទីក្រុង ដែលព្រះយេហូវ៉ាបានបំផ្លាញឥតស្តាយចុះ ឲ្យគេឮតែសំរែកនៅពេលព្រឹក ហើយសូរហ៊ោនៅថ្ងៃត្រង់
17. ពីព្រោះគេមិនបានសំឡាប់ខ្ញុំពីកាលនៅក្នុងផ្ទៃម្តាយនៅឡើយ ឲ្យម្តាយខ្ញុំជាផ្នូររបស់ខ្ញុំ ហើយមានពោះធំជាដរាប
18. ហេតុអ្វីបានជាខ្ញុំបានចេញពីផ្ទៃម្តាយមក ឲ្យឃើញតែការនឿយហត់ និងសេចក្តីទុក្ខព្រួយ ឲ្យថ្ងៃអាយុខ្ញុំបានសូន្យទៅ ដោយសេចក្តីអាម៉ាស់ខ្មាសដូច្នេះ។