យេរេមា 20:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. រីឯ​ផាស‌ហ៊ើរ ជា​កូន​អ៊ីមមើរ​ដ៏​ជា​សង្ឃ ដែល​ជា​នាយក​ធំ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា លោក​បាន​ឮ​កំពុង​ដែល​យេរេមា​ទាយ​សេចក្តី​ទាំង​នេះ

2. ដូច្នេះ លោក​ក៏​វាយ​ហោរា​យេរេមា ហើយ​យក​ទៅ​ដាក់​គុក ដែល​នៅ​ត្រង់​ទ្វារ​បេន‌យ៉ា‌មីន​ខាង​លើ នា​កំផែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា

3. លុះ​ដល់​ស្អែក​ឡើង​ផាស‌ហ៊ើរ​ក៏​នាំ​យេរេមា​ចេញ​ពី​គុក​មក ខណៈ​នោះ យេរេមា​ប្រាប់​លោក​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​បាន​ហៅ​ឈ្មោះ​លោក​ថា ផាស‌ហ៊ើរ នោះ​ទេ គឺ​ហៅ​ថា ម៉ាកោរ-មីស្សា‌ប៊ីបវិញ

4. ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ មើល អញ​នឹង​ធ្វើ​ឲ្យ​ឯង​ជា​ទី​ស្ញែង​ខ្លាច​ដល់​ខ្លួន ហើយ​ដល់​អស់​ទាំង​មិត្រ​សំឡាញ់​របស់​ឯង​ផង គេ​នឹង​ដួល​ដោយ​ដាវ​របស់​ពួក​ខ្មាំង​សត្រូវ ហើយ​ភ្នែក​របស់​ឯង​នឹង​ឃើញ​ដែរ អញ​នឹង​ប្រគល់​ស្រុក​យូដា​ទាំង​មូល ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ស្តេច​បាប៊ីឡូន ស្តេច​នោះ​នឹង​នាំ​គេ​ទៅ​ជា​ឈ្លើយ​ដល់​ស្រុក​បាប៊ីឡូន ព្រម​ទាំង​សំឡាប់​គេ​ដោយ​ដាវ​ផង

5. ១​ទៀត​អញ​នឹង​ប្រគល់​អស់​ទាំង​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​នេះ ហើយ​ផល​ដែល​កើត​មាន​ទាំង​ប៉ុន្មាន ព្រម​ទាំង​របស់​ថ្លៃ​វិសេស​ទាំង​អស់​ផង អើ​អញ​នឹង​ប្រគល់​ព្រះ‌រាជ​ទ្រព្យ របស់​ពួក​ស្តេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ​គេ ពួក​នោះ​នឹង​ចាប់​យក​ជា​របឹប នាំ​ទៅ​ឯ​ស្រុក​បាប៊ីឡូន

6. ឯ​ឯង​ផាស‌ហ៊ើរ​អើយ ឯង និង​អស់​អ្នក​ដែល​អាស្រ័យ​នៅ​ផ្ទះ​ឯង នឹង​ត្រូវ​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ គឺ​ឯង​នឹង​ត្រូវ​ទៅ​ដល់​ក្រុង​បាប៊ីឡូន នៅ​ទី​នោះ​ឯង​នឹង​ត្រូវ​ស្លាប់ ហើយ​គេ​នឹង​កប់​ឯង​នៅ​ស្រុក​នោះ គឺ​ទាំង​ឯង និង​ពួក​មិត្រ​សំឡាញ់​ឯង​ដែល​ឯង​បាន​ទាយ​កុហក​ដល់​គេ​នោះ​ផង។

7. ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​បញ្ចុះ‌បញ្ចូល​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ក៏​បណ្តោយ​តាម ទ្រង់​មាន​កំឡាំង​ជាង ក៏​បាន​ឈ្នះ​ទូល‌បង្គំ​ហើយ ឯ​ទូល‌បង្គំ​បាន​ត្រឡប់​ជា​ទី​សើច​ឡក​រាល់​ថ្ងៃ​ជានិច្ច មនុស្ស​ទាំង​អស់​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ

8. ដ្បិត​វេលា​ណា​ដែល​ទូល‌បង្គំ​និយាយ នោះ​ទូល‌បង្គំ​ស្រែក​ឡើង ទូល‌បង្គំ​បន្លឺ​ពី​ការ​ច្រឡោត និង​ការ​បំផ្លាញ​ទទេ ពី​ព្រោះ​គេ​យក​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ត្រឡប់​ជា​សេចក្តី​ដំនៀល​ដល់​ទូល‌បង្គំ ហើយ​ជា​សេចក្តី​ឡក‌ឡឺយ​ឲ្យ​ទូល‌បង្គំ​ជានិច្ច​រាល់​ថ្ងៃ

យេរេមា 20