2. ម្លោះហើយ កូនចៅគេនឹកចាំតែអាសនា និងរូបព្រះរបស់គេ ដែលនៅក្រោមអស់ទាំងដើមឈើខៀវខ្ចី នៅលើភ្នំតូចទាំងប៉ុន្មាន
3. ឱភ្នំ និងវាលរបស់អញអើយ អញនឹងឲ្យគេចាប់យកធនធាន និងទ្រព្យសម្បត្តិរបស់ឯងទុកជារបឹប ព្រមទាំងទីខ្ពស់ទាំងប៉ុន្មានរបស់ឯងផង ដោយព្រោះអំពើបាបដែលប្រព្រឹត្តនៅពេញក្នុងព្រំដែនរបស់ឯង
4. ហើយឯងនឹងត្រូវចាកចោលមរដករបស់ឯង ដែលអញបានឲ្យនោះ គឺដោយព្រោះតែកំហុសរបស់ខ្លួនទេ ហើយអញនឹងឲ្យឯងបំរើដល់ពួកខ្មាំងនៅស្រុក១ដែលឯងមិនស្គាល់ ដ្បិតឯងរាល់គ្នាបានបង្កាត់ភ្លើងក្នុងសេចក្តីកំហឹងរបស់អញ ដែលនឹងឆេះជាដរាប។
5. ព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលដូច្នេះថា ត្រូវបណ្តាសាហើយ អ្នកណាដែលទីពឹងដល់មនុស្ស ហើយយកសាច់ឈាមជាដៃរបស់ខ្លួន ជាអ្នកដែលមានចិត្តដកថយចេញពីព្រះយេហូវ៉ា
6. ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើសោះកក្រោះនៅសមុទ្រខ្សាច់ បើកាលណាមានសេចក្តីល្អមកដល់ នោះនឹងមិនឃើញទេ គឺនឹងត្រូវអាស្រ័យនៅកន្លែងហួតហែងក្នុងទីរហោស្ថានជាដីប្រៃឥតមានអ្នកណានៅវិញ
7. តែមានពរហើយ អ្នកណាដែលទីពឹងដល់ព្រះយេហូវ៉ា ហើយដែលទុកចិត្តនឹងទ្រង់
8. ដ្បិតអ្នកនោះនឹងបានដូចជាដើមឈើដាំនៅមាត់ទឹក ដែលចាក់ឫសទៅក្បែរទន្លេ ឥតដឹងរដូវក្តៅទេ គឺស្លឹកនៅតែខៀវខ្ចីវិញ ហើយមិនរឹតត្បិតនៅឆ្នាំដែលរាំងរឹះឡើយ ក៏មិនដែលខាននឹងកើតផលដែរ។
9. ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន
10. អញនេះ គឺព្រះយេហូវ៉ា អញស្ទង់ចិត្ត អញក៏ល្បងលថ្លើម ដើម្បីនឹងសងដល់មនុស្សទាំងអស់តាមផ្លូវគេប្រព្រឹត្ត ហើយតាមផលនៃកិរិយារបស់គេ