យេរេមា 17:1-2 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. អំពើ​បាប​របស់​ពួក​យូដា​បាន​ចារឹក​ទុក ដោយ​ដែក​ចារ​មាន​ចុង​ជា​ពេជ្រ គឺ​បាន​ចារឹក​ទុក​នៅ​បន្ទះ​ចិត្ត​គេ ហើយ​នៅ​ស្នែង​អាសនា​របស់​គេ​ដែរ

2. ម្លោះ​ហើយ កូន​ចៅ​គេ​នឹក​ចាំ​តែ​អាសនា និង​រូប​ព្រះ​របស់​គេ ដែល​នៅ​ក្រោម​អស់​ទាំង​ដើម​ឈើ​ខៀវ​ខ្ចី នៅ​លើ​ភ្នំ​តូច​ទាំង​ប៉ុន្មាន

យេរេមា 17